ហេតុអ្វីបានជាប៉ូលិសមិនផាក?
ខែ វិច្ឆិកា 22, 2009 at 7:48 ល្ងាច | In ល្បងប្រាជ្ញា | 4 CommentsTags: ល្បងប្រាជ្ញា
អ្នកបើកបរតាក់ស៊ីម្នាក់បានធ្វើដំនើរនៅក្នុងទីក្រុងមួយដែលប្រកាន់ស្តាំ នៅពេលគាត់បានឃើញសញ្ញា
អោយឈប់(Stop Sign)គាត់នៅតែបន្តទៅមុខទៀត។ក្រោយមកគាត់បានបត់ឆ្វេងត្រង់ផ្លូវដែលគេហាម
បត់ឆ្វេង ហើយបន្ទាប់មកទៀតគាត់បានធ្វើដំនើរបញ្រ្ចាសទិសនៅលើផ្លូវដែលមានទិសដៅតែមួយ។
ចុងក្រោយគាត់បានធ្វើដំនើរខាងឆ្វេងដៃទៀត។គ្រប់ទីកន្លែងគឺមានប៉ូលិសនៅពាសពេញផ្លូវតែមិនមាន
អ្នកណាចាប់គាត់ផាកពិន័យទេ។តើហេតុអ្វីបានជាប៉ូលិសមិនផាកពិន័យគាត់?
សំនើចជាមួយគណិតវិទ្យា
ខែ វិច្ឆិកា 21, 2009 at 8:47 ល្ងាច | In កំសាន្ត, រូបភាពប្លែកៗ | 15 CommentsTags: កំសាន្ត
២០១២ ឆ្នាំដែលពិភពលោកត្រូវវិនាស???
ខែ វិច្ឆិកា 18, 2009 at 7:51 ល្ងាច | In ពីនេះពីនោះ | 26 CommentsTags: ពីនេះពីនោះ
ទ្រឹស្តីអំពីការបញ្ចប់នៃពិភពលោកឬការវិនាសអន្តរាយនៃពិភពលោកនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១២គឺជា
ទ្រឹស្តីមួយដែលត្រូវបានគេយកមកជជែកពិភាក្សាគ្នាយ៉ាងផុសផុល។
ហេតុផលមួយចំនួនដែលធ្វើអោយមនុស្សមានជំនឿលើទ្រឹស្តីនេះ:
Mayan Calendar: ពូក Mayan បានទាយទុកថាទី២១ខែធ្នូឆ្នាំ២០១២គឺជាថ្ងៃបញ្ចប់នៃពិភពលោក។
វាគឺជាថ្ងៃដែលប្រក្រតីទិនរបស់ពួកMayanត្រូវបានបញ្ចប់។វាគឺជាហេតុផលចំបងដែលធ្វើអោយទ្រឹស្តី
នេះកើតឡើង។(Mayanគឺជាពួកដែលពូកែខាងគណិតវិទ្យានិងតារាសាស្រ្ត។)
Sun Storm: Sun Stormនឹងកើតមានដល់កំរិតកំពូលនៅកំលុងឆ្នាំ២០១២ដែលនឹងអាចបំផ្លាញ
ពិភពលោក។
Super Volcano: Super Volcanoដែលល្បីជាងគេនៅYellowstone National Park (USA)
អាចនឹងផ្ទុះឡើងនៅឆ្នាំ២០១២។
The Bible: កម្ពីប៊ីបបានិយាយអំពីថ្ងៃArmageddonជាថ្ងៃនៃសង្រ្គាមចុងក្រោយរវាងGood and Evil?
ដែលបានកំនត់នៅឆ្នាំ២០១២។
(នៅមានហេតុផលផ្សេងៗទៀត…)
ហេតុផលចំពោះអ្នកដែលប្រឆាំងមិនជឿលើទ្រឹស្តីនេះ:
ចំពោះក្រុមដែលប្រឆាំងគេជឿជាក់ថាការបញ្ចប់ទៅនៃប្រក្រតីទិនរបស់ពួកMayanមិនមែនមានន័យ
ថាជាការបញ្ចប់ទៅនៃពិភពលោកដែរហើយការទាយទុករបស់ពួកMayanក៏មិនមែនត្រឹមត្រូវរហូតដែរ។
ចំពោះហេតុការមួយចំនួនទៀតដូចជាSun Storm, Super Volcano,…វាហាក់ដូចជាមិនបញ្ជាក់អោយ
បានច្បាស់គ្រាន់តែថាវាអាចកើតឡើងអាចនឹងបំផ្លាញផែនដី។រឿងទាំងអាចនិយាយបានថាវាជាការ
ព្យាយាមរកអំនះអំនាងផ្សេងៗទៀតដើម្បីគាំទ្រទ្រឹស្តីនេះ។ម្យ៉ាងវិញទៀតវាក៏អាចជាការធ្វើអាជីវកម្ម
លើការវិភាគលើទ្រឹស្តីទាំងនេះដូចជាមានការសរសេរនូវអត្ថបទជាច្រើនផ្សព្វផ្សាយតាម Internet
ការសរសេរសៀវភៅនានាដើម្បីបោះពុម្ពលក់ ព្រមទាំងការផលិតនូវខ្សែភាពយន្តរឿង“ ២០១២” ទៀតផង។
សរុបមកវិញការរលត់រលាយនៃពិភពលោកអាចនឹងកើតមានឬមិនកើតមានគឺមិនមាននរណាដឹងច្បាស់ទេ។
មនុស្សមួយចំនួននៅតែជឿចំនែកមនុស្សមួយចំនួនទៀតគឺនៅតែមិនជឿ។ការពិតដែលអាចបញ្ជាក់បានគឺ
មានតែរង់ចាំរហូតដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១២តើមានអ្វីកើតឡើងយើងនឹងបានឃើញ។
អានបន្ថែមៈ
២០១២ Phenomenon wikipedia
How the Mayan Calendar Works
និងសូមកុំភ្លេចទស្សនារឿង“ ២០១២”
Watch the movies 2012 online (Release date Nov 13, 2009)
The movies trailer:
Google Translate Update
ខែ វិច្ឆិកា 17, 2009 at 7:44 ល្ងាច | In ពីនេះពីនោះ | 4 CommentsTags: ពីនេះពីនោះ
ថ្មីៗនេះGoogle Translateត្រូវបាន Update នូវ Tool មួយចំនួនអោយកាន់តែប្រសើរនិងងាយស្រួល
ប្រើប្រាស់ជាងមុនដូចជាវាធ្វើការបកប្រែអត្ថបទភ្លាមៗពេលយើងកំពុងវាយនិងការបង្ហាញពីប្រភព
ដើមនៃអត្ថបទដែលវាបានបកប្រែ។ Google Translateក៏ត្រូវបានបន្ថែមនូវSpeech Toolដែលអាច
អោយអ្នកអាចស្តាប់ពីរបៀបបញ្ចេញសំលេង(សំរាប់ភាសាអង់គ្លេស)។លើសពីនេះទៅទៀតសំរាប់
ភាសាផ្សេងៗដូចជាភាសាជប៉ុន ចិនជាដើម Google Translateក៏អាចបង្ហាញពីរបៀបអានជាអក្សរ
ឡាតាំងទៀតផង។
សូមមើលវិដេអូខាងក្រោមពីរបៀបប្រើប្រាស់ Tool ថ្មីៗរបស់Google Translate
អំពីកូនទន្សាយតូច (Update)
ខែ វិច្ឆិកា 17, 2009 at 7:36 ល្ងាច | In កំនត់ហេតុកូនទន្សាយតូច | 2 CommentsTags: កំនត់ហេតុកូនទន្សាយតូច
ដោយសារមានមិត្តអ្នកអានមួយចំនួនឆ្ងល់ថាកូនទន្សាយជាប្រុសរឺស្រី អាយុប៉ុន្មាន កូនទន្សាយក៏សំរេច
ចិត្តសរសេរពីព័ត៌មានកូនទន្សាយឡើងវិញ។សូមចុចលើលីងខាងក្រោមនេះដើម្បីមើលពីព័ត៌មានបន្ថែម
របស់ទន្សាយតូចៈ
អំពីកូនទន្សាយតូច (Update)
តើផ្លូវណាដែលសុវត្ថិភាពជាងគេ?
ខែ វិច្ឆិកា 17, 2009 at 3:40 ល្ងាច | In ល្បងប្រាជ្ញា | 5 CommentsTags: ល្បងប្រាជ្ញា
ចោរម្នាក់កំពុងត្រូវប៉ូលិសដេញចាប់រហូតដល់ផ្លូវបំបែកជាបី ដែលផ្លូវទីមួយគឺពោរពេញដោយភ្លើងឆេះ
សន្ធោសន្ធៅ ផ្លូវទីពីរគឺពោរពេញដោយប៉ូលិសនៅចាំស្ទាក់ ឯផ្លូវទីបីគឺពោរពេញដោយសត្វខ្លាដែលដាច់ ចំនីបីឆ្នាំមកហើយ។តើចោរម្នាក់នោះនឹងសំរេចជ្រើសយកផ្លូវមួយណាដែលសុវត្ថិភាពជាងគេ?ហេតុអ្វី?
Funny Evian Roller Babies
ខែ វិច្ឆិកា 16, 2009 at 7:06 ល្ងាច | In កំសាន្ត, វិដេអូកំប្លែង | 4 CommentsTags: កំសាន្ត
បែកគ្នាកន្លះឆ្នាំហើយ!
ខែ វិច្ឆិកា 15, 2009 at 4:09 ល្ងាច | In កំនត់ហេតុកូនទន្សាយតូច | 15 CommentsTags: កំនត់ហេតុកូនទន្សាយតូច

រូបភាពកំប្លែង
ខែ វិច្ឆិកា 13, 2009 at 7:38 ល្ងាច | In កំសាន្ត, រូបភាពប្លែកៗ | 11 CommentsTags: កំសាន្ត
ពិតជាឈ្លក់វង្វេងនឹងiPhoneមែន!

ជីវិតសម័យទំនើប

ចង់បានWindows7នឹងគេដែរ

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. | Theme: Pool by Borja Fernandez.
Entries and comments feeds.









